ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារចាស់ និងលើកទិសដៅការងារថ្មីរបស់ក្រសួងអប់រំ

FN ៖ នៅរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាទបូកសរុបការងារចាស់ និងលើកទិសដៅសម្រាប់ការងារថ្មី តាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨មកម្ល៉េះ។ នៅក្នុងសន្និបាតរយៈពេល៣ថ្ងៃនេះ ការងារលើវិស័យអប់រំ និងកីឡាជាច្រើនត្រូវបានលើកយកមកជជែកពិភាក្សា ដើម្បីធ្វើឲ្យវិស័យអប់រំ យុវជន និងកីឡា មានភាពកាន់តែល្អប្រសើរ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វឌ្ឍនភាពនៃវិស័យអប់រំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការយ៉ាងជិតសិទ្ធរបស់ថ្នាក់ដឹកនាំ និងមន្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំយុវជន និងកីឡា សាស្ត្រាចារ្យ គ្រូបង្រៀន មាតាបិតា សិស្ស-និស្សិត សហគមន៍ … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារចាស់ និងលើកទិសដៅការងារថ្មីរបស់ក្រសួងអប់រំ